ល្ខោនខោលខ្មែរ នឹងចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មេសា ២០១៧) ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនសេចក្តីព៌ត័មាននៅថ្ងៃទី០៤ មេសា នេះថា៖ ក្រុមបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងសិក្សា និងរៀបចំឯកសារល្ខោនខោលខ្មែរ ដើម្បីស្នើសុំចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
ឯកសារល្ខោនខោលនេះ បានផ្ញើជូនអង្កការយូរណេស្កូ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ និងទទួលការឆ្លើយតបជាផ្លូវការពីអង្កការយូណេស្កូ នៅរសៀលថ្ងៃដដែល។ ជាមួយគ្នាឯកសារគុនល្បុកក្កតោខ្មែរ ក៏បានផ្ញើជូនទៅអង្កការយូណេស្កូ ផងដែរ។
សូមបញ្ជាក់ផងដែរ ក្រុមបច្ចកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តសីក្សារៀបចំឯកសារមរតកវប្បធម៌អរូបីផ្សេងៗរបស់ជាតិ មានជាអាទិ៍ ភ្លេងអារក្ខ តម្បាញសូត្រខ្មែរ…ដើម្បីត្រៀមដាក់ស្នើរទៅអង្កការយូណេស្កូ៕