សម្ដេច​​​តេ​ជោ ​អំពាវ​នាវ​​ឲ្យ​​ប្រជាពល​រដ្ឋ​​កម្ពុជា​​ក្នុង​​ម្នាក់​​ចេះ​​កីឡា​​មួយ​​យ៉ាង​តិច​​ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៤ មេសា ២០១៧)  ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ទាំងអស់គ្នា គាំទ្រ​និង​ហាត់​កីឡា​ទាំងអស់គ្នា ដោយ​យ៉ាងហោចណាស់ ក្នុង​ម្នាក់​ចេះ​កីឡា​មួយ​ប្រភេទ​។​

​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​កីឡា​មួយចំនួន​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ព្រមទាំង​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​បាល់ទាត់ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧​។

​ក្នុងឱកាស​នេះដែរ សម្ដេច​បាន​លើកឡើងថា “…​ថ្ងៃនេះ​វិស័យ​កីឡា​របស់​យើង គឺ​ពិតជា​បាន​មាន​សមិទ្ធផល​ថ្មី​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា ។​ខ្ញុំ​សុំ​អភ័យទោស​ម្ដង តែ​បាន​ពន្យារពេល​ស៊ី​ហ្គេម ទៅដល់​ឆ្នាំ​២០២៣ កម្ពុជា​បាន​អាកខាន​ក្នុង​ទសវត្ស​៦០ និង​អាកខាន​ម្ដងទៀត នៅក្នុង​ឆ្នាំ​២០០០​កន្លងទៅ​…​មូលហេតុ​នៃ​ការពន្យារ ដោយសារ​សមិទ្ធផល​កីឡា​របស់​យើង ត្រូវបាន​បំផ្លាញ​ទាំងស្រុង តម្រូវការ​របស់​យើង គឺ​កសាង​មន្ទីរពេទ្យ ប្រឡាយទឹក ហេដ្ឋារចនាសម្ព័ន្ធ ជូន​ប្រជាពលរដ្ឋ បានជា​កម្ពុជា​សុំ​ពន្យារពេល ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​…”​៕

1 2

 

 

Related Articles

Back to top button
Close
Close