មន្ត្រីរាជការទាំងអស់នឹងត្រូវបើកប្រាក់បៀវត្ស បូកទាំងប្រាក់ឧបត្ថម្ភមុនថ្ងៃទី ១០ មេសា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៧) ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀត ក្នុងពិធីសម្ពោធជាផ្លូវការ មហាវិថីសម្ដេចតេជោ (ហៅផ្លូវ ៦០ម៉ែត្រ) ថា មន្ត្រីរាជការទាំងអស់ដែលបានដំឡើងប្រាក់បៀវត្សគិតចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៧នេះទៅ នឹងត្រូវបើកឱ្យបានមុនថ្ងៃទី ១០ ហើយបូកទាំងប្រាក់ឧបត្ថម្ភចំនួន ៥០,០០០រៀលផងដែរ។
សម្ដេចហ៊ុន សែន ថ្លែងបន្តទៀតថា ប្រាក់បៀវត្សដែលដំឡើងរួច បូកទាំងប្រាក់ឧបត្ថម្ភផងនោះ ត្រូវធ្វើយ៉ាងបើកឱ្យបានមុនថ្ងៃទី ១០ ធ្វើយ៉ាងណាដើម្បីធានាក្នុងពិធីបុណ្យឆ្នាំខាងមុខនេះ មន្ត្រីរាជការទាំងអស់មានប្រាក់ចាយគ្រប់គ្រាន់។ ចំពោះប្រាក់ឧបត្ថម្ភនេះ សម្ដេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ៧លានដុល្លារឯណោះ៕