សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជាអធីប​តី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ “មហាវិថី​សម្តេចតេជោ ហ៊ុន សែន” ហៅ​ផ្លូវ ៦០​ម៉ែត្រ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៣ មេសា ២០១៧) ៖ នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អ​ធីប​តី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​ផ្លូវ ៦០​ម៉ែត្រ ដែលជា​ផ្លូវធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ទំហំ​ធំ​។​

មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ហៅថា​ផ្លូវ ៦០​ម៉ែត្រ​នេះ មាន​ប្រវែង​សរុប​៩,១៦០​ម៉ែត្រ មាន​ទទឹង​អ៊ុត​កៅស៊ូ​៣០​ម៉ែត្រ និង​មាន​ចិញ្ចើម ផ្លូវ​១៥​ម៉ែត្រ​សងខាង​សរុប ៦០​ម៉ែត្រ​។ មហាវិថី​នេះ​ឆ្លងកាត់​បឹង​ជើងឯក និង​បឹងទំពុន ភ្ចា​ប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​ព្រែកកំពឹស ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

សម្តេច​ ហ៊ុន សែន ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឲ្យ​សិក្សា​ពី​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ ផ្លូវ​៦០​ម៉ែត្រ យក​ធ្វើ​ជាទី​តាំង​ចុះ​ចត​យន្តហោះ ពេល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​បញ្ហា ឬ ពេល​មាន​គ្រាអាសន្ន​ណា​កើតឡើង​ជាយថាហេតុ ។

​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ ៦០​ម៉ែត្រ ត្រូវបាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៧៦​លាន​ដុល្លារ​អាមេរិក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​បាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង ដែលជា​ការចូលរួម ចំណែក​យ៉ាងសំខាន់​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

គួរ​បញ្ជាក់ថា ហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាលពី​ខែមីនា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន ING Holding Co., Ltd របស់​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ ដោយ​ចំណាយ​ថវិកា ៧៦ លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​សាងសង់​នេះ ។ ផ្លូវ​ធំ​មួយ​ខ្សែ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល និង​កាត់​បន្ថយ​ការ​កក់​ស្ទះចរាចរណ៍​នៅ​តំបន់​ចាក់​អង្រែ​លើ ចាក់​អង្រែ​ក្រោម ក៏​ដូច​ជា​ក្នុង​ក្រុង​តា​ខ្មៅ​ផង​ដែរ ហើយ​អ្នក​រាជធានី​ភ្នំពេញ​ក៏​អាច​ធ្វើ​ដំណើរ​កាត់​មហាវិថី​នេះ ឆ្ពោះទៅ​ផ្លូវ​ចំការ​ដូង ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ បាន​ដោយ​ងាយស្រួល​៕

2 1

 

 

 

Related Articles

Back to top button
Close
Close