សារព័ត៌មាន Cambodia News/
កូឡុំប៊ី (០៣ មេសា ២០១៧) ៖ មនុស្សជាង២០០នាក់ត្រូវបានសម្លាប់និងប្រមាណ៤០០នាក់ទៀតរងរបួសក្រោយពីធ្លាយទឹកនិងភក់មកពីទន្លេដែលហូរហៀរចំនួន៣នៅទីក្រុងម៉ូកូនៅកូឡុំប៊ី។
ទឹកជំនន់និងការបាក់ដីនៅក្នុងទីក្រុងនេះបានរុញទឹកនិងកំទេចកំទីសង្កត់លើផ្ទះរាប់រយកាលពីព្រឹកថ្ងៃសៅរ៍។ស្ថានភាពគ្រាអាសន្នត្រូវបានប្រកាសឡើងនៅពេលផ្ទះរាប់រយត្រូវបានបំផ្លាញនិងមនុស្សជាង២៥០នាក់កំពុងបាត់ខ្លួន។
ប្រធានាធិបតី ហ្សួន ម៉ាញូអែល សាន់តូស បានប្រកាសចំនួនមនុស្សស្លាប់ខាងលើកាលពីយប់ម៉ិញ នៅពេលការជួយសង្គ្រោះបានបន្ត៕