ម៉ាឡេ​ស៊ី​​សម្រេ​ច​​នឹង​​ប្រគល់​​សព​​លោក ​គីម ​ជុង​​ណា​ម​ ឲ្យ​​ទៅ​​កូរ៉េខា​ងជើ​ង​

សារព័ត៌មាន​ Cambodia News/

គូ​ឡា​ឡាំ​ពួរ (៣១ មីនា ២០១៧) ​៖ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​និយាយថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​បញ្ជូន​សាកសព​លោក គីម ជុង​ណា​ម បញ្ជូនទៅ​ឲ្យ​ប្រទេស​កូរ៉េខាងជើង តាម​ការស្នើសុំ​ពី​សំណាក់​ក្រុមគ្រួសារ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​លោក ណា​ជីប បាន​បន្ថែមថា ការបញ្ជូន​សាកសពរ​ប​ស់លោក គីម ជុង​ណា​ម ទៅកាន់​ប្រទេស​កូរ៉េខាងជើង​វិញ​នេះ​ធ្វើឡើង​ក្រោយ​ការបិទ​បញ្ចប់​ការធ្វើ​កោសល្យវិច័យ និង​តាម​ការស្នើសុំ​ពី​ក្រុមគ្រួសារ​លោក គីម​។ ទន្ទឹម​នោះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា ជនជាតិ​ម៉ាឡេស៊ី​ដែល​ជាប់គាំង​ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​កូរ៉េខាងជើង ស្រប​ពេលដែល​ជនជាតិ​កូរ៉េខាងជើង​នៅ​ម៉ាឡេស៊ី ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​មាតុប្រទេស​វិញ​ដូចគ្នា​ដែរ​។​

​គួរ​បញ្ជាក់ថា លោក គីម ជុង​ណា​ម ដែល​ត្រូវជា​បងប្រុស​ម្តាយ​ទីទៃ​របស់លោក គីម ជុង​អ៊ុន មេដឹកនាំ​កំពូល​នៃ​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​ត្រូវបាន​គេ​លួច​ធ្វើឃាត​នៅឯ​អាកាសយានដ្ឋាន​អន្តជាតិ​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​កន្លងទៅ ដោយ​ការប្រើប្រាស់​សារធាតុ​គីមី​ពុល​ម្យ៉ាង​មាន​ឈ្មោះថា VX៕

v

Related Articles

Back to top button
Close
Close