រដ្ឋាភិបាលយោធាថៃរៀបចំបង្កើតច្បាប់ថែរក្សាការពារព្រះពុទ្ធសាសនា
សារព័ត៌មាន Cambodia News/
បាងកក (៣០ មីនា ២០១៧) ៖ រដ្ឋាភិបាលយោធាថៃបាននិងកំពុងរៀបចំបង្កើតច្បាប់ថ្មីមួយដើម្បីជួយថែរក្សាការពារព្រះពុទ្ធសាសនា ដោយសារប្រទេសនេះយល់ថា ពុទ្ធសាសនាជាសរសរទ្រូងយ៉ាងសំខាន់ក្នុងការទ្រទ្រង់សង្គម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការស្នើច្បាប់នេះឡើងបន្ទាប់ មានបញ្ហាចម្រូងចម្រាស់ជុំវិញវិស័យពុទ្ធសាសនា ដែលប្រទេសនេះពលរដ្ឋ៩៥% ប្រតិបត្តិតាមព្រះពុទ្ធសាសនា ហើយភាគច្រើននៃអ្នកទាំងនោះបានប្រឆាំងនិងការអនុវត្តច្បាប់របស់រដ្ឋាភិបាលយោធាដែលឡើងកាន់អំណាចតាមរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ អនុវត្តន៍លើព្រះពុទ្ធសាសនា។
ច្បាប់នេះនឹងផ្តល់សិទ្ធិឲ្យព្រះសង្ឃជាអ្នកជ្រើសរើសក្រុមប្រឹក្សាគណៈសង្ឃ គឺមានសមាសភាព៣អង្គក្នុងចំណោម២៧អាសនៈនៃគណៈកម្មាធិការ ចំណែកសមាសភាពផ្សេងទៀតមាន នាយករដ្ឋមន្ត្រី អគ្គមេបញ្ជាការនគរបាល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតដែលមានជំនាញខាងពុទ្ធសាសនា៕