​៥​នាក់​​ស្លាប់​​​ និង​​ ៤០​នាក់​​រង​​របួស​​​ក្នុង​​ការ​​វាយ​ប្រហារ​​ភេរវ​កម្ម​​​នៅ​​​ទីក្រុង​​​ឡុង​​ចក្រ​ភព​​អង់​គ្លេស​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៣ មីនា ២០១៧) ៖ អង់គ្លេស៖ ស្ត្រីម្នាក់, មន្ត្រីនគរបាលម្នាក់ និងមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានគេបញ្ជាក់ថាបានស្លាប់ ក្នុងការវាយប្រហារភេរវកម្មមួយក្បែររដ្ឋសភាអង់គ្លេស នៅភាគកណ្ដាលទីក្រុងឡុងកាលពីថ្ងៃពុធម្សិលមិញ។

សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា មានរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្ស ដែលកំពុងដើរនៅតំបន់វេសមីនធឺច្រីតបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង ហើយជាច្រើននាក់ទៀតរងរបួស។ ចំណែកមន្ត្រីនគរបាលក៏បានរាយការណ៍ថា មន្ត្រីនគរបាលម្នាក់បានស្លាប់នៅខាងក្រៅរដ្ឋសភាជាតិ បន្ទាប់ពីត្រូវបានខ្មាន់កាំបិតម្នាក់ចាក់សម្លាប់ ក្រោយពីមានករណីធ្វើឃាតនេះកើតឡើង នគរបាលក៏បានបាញ់សម្លាប់ខ្មាន់កាំបិតនោះភ្លាមៗ។ រីឯអ្នករងរបួសទាំងអស់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

លោកវេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យថូម៉ាសឲ្យដឹងថា មនុស្សជាង ៤០នាក់បានរងរបួសក្នុងការវាយប្រហារភេរវកម្មនេះ។ បន្ទាប់ពីលឺស្នូរកាំភ្លើងនៅកន្លែងកើតហេតុនោះនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ត្រូវបានគេហែហមទៅកាន់រថយន្តតូចមួយគ្រឿង ដែលមានចម្ងាយជាង ៤០ម៉ែត្រពីកន្លែងកើតហេតុ។ នគរបាលបានបិទមិនឲ្យមនុស្សចូលទៅកាន់តំបន់ភាគកណ្ដាលទីក្រុងឡុង ដោយក្នុងនោះមានទាំងតំបន់បរិវេណរដ្ឋសភាជាតិ, តំបន់វ៉ាយហល និងតំបន់វេសមីនធឺប្រីតនោះផងដែរ៕

4

Related Articles

Back to top button
Close
Close