រដ្ឋមន្ត្រីក្រសួង​អប់រំលើកឡើងថា សិស្ស​ស្រី​​ភាគ​ច្រើន​​រៀន​​ពូកែ​​ជាង​​សិស្ស​​ប្រុស​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២២ មីនា ២០១៧) ៖ ថ្លែង​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១៥-២០១៦ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០១៦-២០១៧ ឯកឧត្ដម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា បច្ចុប្បន្ននេះ​លទ្ធផល​សិក្សា​ក្នុងប្រទេស​កម្ពុជា មិន​ថា​តាម​សាកលវិទ្យាល័យ ឬ​វិទ្យាល័យ​នោះទេ សិស្សស្រី​គឺមាន​លទ្ធផល​សិក្សា​ល្អប្រសើរ​ជាង​សិស្ស​ប្រុស​ដាច់​តែម្ដង​។​

aឯកឧត្ដម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន​ បញ្ជាក់ថា មូលហេតុ​បានជា​សិស្ស​ប្រុស​រៀន​ចាញ់​សិស្សស្រី ព្រោះ សិស្ស​ប្រុស​ភាគច្រើន​មិនសូវ​ផ្ដោតលើ​ការសិក្សា​ប៉ុន្មាន​ទេ គឺ​ចូលចិត្ត​លេង​ច្រើន​មិនសូវមាន​សមាធិ​ក្នុងការ​សិក្សា​។ ការលេង​ច្រើន​របស់​សិស្ស​ប្រុស​នេះ ឯកឧត្ដម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន សំដៅ​ទៅលើ​ទូរ​សព្ទ​ទំនើបៗ លេង​ហ្គេម ហ្វេ​ស​ប៊ុ​ក Line Instagram ជាដើម​ដែលជា​មូលហេតុ​ធ្វើឱ្យ​ការសិក្សា​ធ្លាក់ចុះ​។​

ចំពោះ​មូលហេតុ​បានជា​សិស្សស្រី រៀន​ពូកែ និង​មាន​លទ្ធផល​សិក្សា​ល្អ​ជាង​សិស្ស​ប្រុស​នោះ ព្រោះ សិស្សស្រី មានការ​តាំងសមាធិ​ក្នុងការ​សិក្សា​ល្អ​ជាង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សិស្សស្រី​ភាគច្រើន​មិនសូវ​លេង​ច្រើន បើជា​អ្នករៀន​គឺមាន​ការតាំង​ចិត្ត​ខ្ពស់​បានល្អ​ជាង​សិស្ស​ប្រុស​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា​៕

 

Related Articles

Back to top button
Close
Close