សាលាក្រុង​បកស្រាយ​ពី​បំណង​ចង់​ដក​ទូ​ATM ក្រោយ​រង​ការរិះគន់

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២២ មីនា ២០១៧) ៖ ​ក្រោយ​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ពី​ប្រសាសន៍​លោក​អភិបាលក្រុង​នូវ​បំណង​ចង់​លុបបំបាត់​ទូ​ATM​ទូទាំងប្រទេស ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​សក​ម្ម​ភាព​ភេរវកម្ម ក៏ដូចជា​បញ្ហា​អសន្តិសុខ​ជាដើម​នោះ សាធារណជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ​។ ក៏ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការរិះគន់ សាលាក្រុង​ក៏បាន​ចេញមុខ​បកស្រាយ​ពី​ចេតនា​ដែល​ខ្លួន​បានលើកឡើង​។  

​លោក​អភិបាល​បាន​បញ្ជាក់ថា ទូ​បើក​លុយ​ATM តាម​ទីសាធារណៈ​ទាំងអស់​របស់​ធនាគារ​ឯកជន នឹង​ប្រឈម​នឹង​ការលុបបំបាត់​ទាំងស្រុង ដោយសារតែ​មិនមាន​អ្នកការពារ និង​មើលថែ​ឲ្យ​មាន​សុវត្ថិភាព បណ្ដាល​ឲ្យ​មាន​បទល្មើស បង្ក​អសន្តិសុខ​ដល់​សង្គម​។ នេះ​សម្ដី​របស់លោក​អភិបាលក្រុង​ដែល​ត្រូវបាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ចុះផ្សាយ​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី ដើម្បី​ពិភាក្សា​ស្ដីពី​វិធាន​ការបង្ការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម និង​ពិនិត្យ​លើ​ការងារ​អនុវត្ដ ភូមិ​សង្កាត់​មាន​សុវត្ថិភាព​នៅ​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​។​​

ឆ្លើយតប​នឹង​មតិ ខាងលើ លោក​ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​បាន​ចេញមុខ​បកស្រាយ​តំណាង​ឲ្យ​លោក​អភិបាលក្រុង​ថា អ្វីដែល​លោក​អភិបាល​បានលើកឡើង​មិន​ដូច​អ្វីដែល​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​នោះទេ​។ លោក​អះអាងថា ជា​ចេតនា​របស់​លោកប៉ា សុជាតិ​វង្ស គ្រាន់តែ​ចង់​ដាស់​ស្មារតី​ឲ្យ​គ្រប់​ម្ចាស់​ទូ​ATM​តាម​ទីសាធារណៈ​ទាំងអស់ យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​បញ្ហា​សន្តិសុខ សុវត្ថិភាព ក្រៅពី​ការគិតគូរ​ពី​បញ្ហា​សេដ្ឋកិច្ច ឬ​ផលចំណេញ​របស់​អាជីវ​កម្ម​៕

a

Related Articles

Back to top button
Close
Close