ឡានក្រុងសាធារណៈជិះ៣ថ្ងៃពេលចូលឆ្នាំខ្មែរមិនយកលុយទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មីនា ២០១៧) ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រាប់សម្តេចតេជោ ហ៊ុន សែនថា រថយន្តក្រុងសាធារណៈដែលកំពុងរត់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល នឹងមិនយកលុយពីអ្នកដំណើរឡើយរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
ថ្លែងក្នុងពិធី សំណេះសំណាល និងប្រគល់សញ្ញាបត្រគ្រូឧទ្ទេសអធិការអប់រំ និស្សិតអធិការអប់រំ និស្សិតបរិញ្ញាជាន់ខ្ពស់ គ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញា+១)ជំនាន់ទី២១ និងគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ ជំនាន់ទី១៨ នៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទដល់ក្រុមហ៊ុនមួយដែលបានផ្តល់សំបុត្រធ្វើដំណើរទៅតាមបណ្តាខេត្តដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផងដែរ៕