ទូ ​​​​ATM ​តាម​​ផ្លូវ​​ ​ប្រឈម​​ការ​​លុប​​បំបាត់​​​ចោល​​​​ទាំង​​​​ស្រុង​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២១ មីនា ២០១៧) ៖ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០​ មីនា ​​លោក​ប៉ា សុ​ជាតិ​វង្ស អភិ​បាល​​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញបាន​លើក​ឡើង​ថា ទូ​ដក​លុយ ATM នៅ​តាម​ទី​សាធារណៈ​ទាំងអស់ ​របស់​ធនាគារឯកជន ត្រូវ​ប្រឈម​ទៅ​នឹង​ការ​លុប​បំបាត់​ចោល​ទាំងស្រុង ព្រោះ​ទូ​​ទាំង​​អស់នោះ មិន​មាន​អ្នក​ការពារ និង​មើលថែឱ្យ​មាន​សុវត្ថិភាព ​​​បង្ក​​​ឱ្យ​បទ​ល្មើស និង​អសន្តិសុខ​ដល់​​សង្គម ។

លោក​ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសា​ស​ន៍​បែប​នេះ បន្ទាប់​ពី​មានការ​ដាក់​បំផ្ទុះ​ទូ​​ដក​ប្រាក់ ​ATM របស់​ធនាគារ​កា​ណា​ឌី​យ៉ា នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិតតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ​​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១២​ និង​៤៥​នាទីរំលង​អធ្រាត្រ​ ឈាន​​ចូល​ថ្ងៃ​ទី​១៨ ​មីនា​ កន្លង​មក​ថ្មី​ៗ​​នេះ ។

លោក ប៉ា សុ​ជាតិ​វង្ស បានមាន​​ប្រសាសន៍ទៀត​ថា ទូ​ដក​ប្រាក់ATM គួរតែ​លុប​បំបាត់​ មិន​ឲ្យ​ដាក់​នៅ​តាម​ទី​សាធារណៈ​ទៀត​ទេ ប្រសិនបើ​មិន​មាន​អ្នក​ការពារ ​ឬ​មើលថែ​នោះ ព្រោះ​វា​បាន​បង្ក​ឲ្យ​មាន​បទល្មើស តែ​បើ​​ទូ​ដក​​លុយ​​នោះ អាច​ចល័ត​បាន ​វា​មិន​មាន​បញ្ហា​​នោះ​ទេ ។​

លោក​​ថា ការ​ផ្ទុះ​ទូ​ដក​ប្រាក់ ATM នៅ​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ​ជា​រឿង​មួយ​ថ្មីនេះ ​វា​ផ្ទុះ​តែ​មួយ​កន្លែង ចុះបើ​ជន​ល្មើស​ដាក់​ឲ្យ​ផ្ទុះ​ច្រើន​​​កន្លែង ​តើវា​នឹង​បង្កចលាចល​យ៉ាងណា​ក្នុង​ទីក្រុង ដូចនេះក្នុង​នាម អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​តែ​បង្ការ និង​ទប់​ស្កាត់​ កុំ​ឲ្យ​កើត​មាន​បន្ត​ទៀត ចំណែក​មន្ត្រីនិង​សមត្ថកិច្ច​ជំនាញ ត្រូវ​តែ​សិក្សា​រួម​គ្នា​លើ​វិធានការ​លុប​បំបាត់​នេះ ៕

a

 

 

 

Related Articles

Back to top button
Close
Close