ជិះ​​កង់​​ផ្សព្វ​ផ្សាយ​​ពី​​ព្រឹត្តិ​ការណ៍​​អង្គរ​​សង្ក្រាន្ត​​ឆ្នាំ​២០១៧​

សារព័ត៌មាន​ Cambodia News/

​សៀមរាប​ (១៨ មីនា ២០១៧) ៖ ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ និង​យុវជន​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​មន្ត្រីរាជការ​និង​និស្សិត​មកពី​បណ្តា​សាកល​​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​ប្រមាណ​១៦០ នាក់​​កាល​ពី​​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​ បានមក​ជួបជុំគ្នា​នៅ​ទីតាំង​ខាងមុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​រួមគ្នា​ជិះ​កង់​ឆ្ពោះទៅ​ទីលាន​​មុខ​ប្រាសាទអង្គរវត្ត ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ក្នុងចំណោម​ហា​ជន​​ជាតិ និង​អន្តរជាតិ​។

​អ្នកជិះ​កង់​ដែល​ពាក់អាវ​ពណ៌​ទឹកក្រូច​ស្រស់ និង​មានភ្ជាប់​ជាមួយ​សារ​សរសេរថា “​អង្គរ​សង្ក្រាន្ត​ជា​របស់​យើងទាំងអស់គ្នា​” និង​“​ប្រាំ​ឆ្នាំ​នៃ​​ភាព​អស្ចារ្យ​” បាន​ជិះ​កង់​ជា​ជួរ​តាម​លំ​អាន ដែល​កង់​នីមួយៗ​មាន​ចងភ្ជាប់​ជាមួយនឹង​ប៉ោងៗ​ចម្រុះ​ពណ៌​នៅ​រាន​កង់​ប៉ែក​ខាងក្រោយ​។

​ធ្វើដំណើរ​មកដល់​មុខ​ប្រាសាទអង្គរវត្ត អ្នកជិះ​កង់​បាន​ប្រមូល​ផ្តុំគ្នា​ឈរ​ជា​ជួរ​ដើម្បី​ផ្គុំ​ចេញ​ជា​លេខ​៥ ដើម្បី​ជាការ​អបអរសាទរ​ខួប​៥ ឆ្នាំ​នៃ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត (២០១៣-២០១៧) និង​បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ដោយ​ការថតរូប​ជុំគ្នា ជាមួយនឹង​ការស្រែក​ក​ញ្ជៀ​វ​នូវ​ឃ្លា អង្គរ​សង្ក្រាន្ត​ជា​របស់​យើងទាំងអស់គ្នា​៕

 

1

 

Related Articles

Back to top button
Close
Close