រតនៈ ពិសី យក​ថ្ងៃ​ខួប​កំណើត ផ្ដល់​អាហារ​ជូន​ដល់​ក្មេង​កំព្រា​ (មានវីដេអូ)

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៦ មីនា ២០១៧) ៖ ​តារាចម្រៀងរាងតូចច្រឡឹង កញ្ញា រតនៈ ពិសី បានបង្ហាញពីទឹកចិត្តគួរឲ្យស្ញប់ស្ញែង ចំពោះកុមារកំព្រា និងក្មេងអនាថា ដោយនាងបានយកថ្ងៃខួបកំណើតរបស់ខ្លួន រៀបចំអាហារយ៉ាងឆ្ងាញ់ពិសារ ជូនដល់ក្មេងកំព្រា ដែលមកពីអង្គការមួយ នៅម្ដុំក្រុងតាខ្មៅ ចំនួន៣០ នាក់ ដើម្បីទទួលទានអាហារ និងភេសជ្ជៈ ក្នុងន័យបង្កើនភាពស្និទ្ធ និងផ្ដល់នូវភាពកក់ក្ដៅដល់ពួកគេ ទាំងអស់ផងដែរ។

រតនៈ ពិសី បាន​និយាយថា «ក្មេងៗជាកុមារកំព្រាហ្នឹង តាមធម្មតាគឺមានគេជួយគាត់ តែខុសពីថ្ងៃធម្មតា គឺអត់មានអ្នកជួយ ដូចជាតារា ឬអ្នកសិល្បៈណា អញ្ជើញពួកគាត់មកថ្ងៃ Birthday បានទេ តែសម្រាប់ខ្ញុំ ខ្ញុំអត់ប្រកាន់ទេ ខ្ញុំញ៉ាំឆ្ងាញ់ គឺចង់ឲ្យគាត់ញ៉ាំឆ្ងាញ់ដូចគ្នាដែរ អ៊ីចឹងខ្ញុំបានរៀបចំជូនគាត់ ចំនួន៣០ នាក់ ព្រមទាំងគ្រូៗ ចំនួន១០នាក់ទៀត។ ក្មេងទាំងនោះមកពីអង្គការ នៃក្ដីស្រឡាញ់ ដែលមានទីតាំងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយពួកគាត់អត់បាននៅដល់យប់ទេ ត្រឹមម៉ោង៧យប់ ពួកគេទៅវិញអស់ហើយ..!»។

កញ្ញា រតនៈពិសី បានបន្ថែមថា ក្រៅពីអញ្ជើញក្មេងៗកំព្រាឲ្យចូលរួម ក្នុងកម្មវិធី ខួបកំណើតរបស់នាង ក្នុងនោះក៏មានការអញ្ជើញមិត្ត ជាសិល្បករ-សិល្បការិនីល្បីៗ ដែលជាអ្នករួមអាជីពជាច្រើននាក់ទៀត ដោយនៅក្នុងនោះ ក៏មានមិត្តជិតស្និទ្ធ តែមិនមែនជាអ្នកសិល្បៈ ចូលរួមផងដែរ៕

9

7

 

Related Articles

Back to top button
Close
Close