អត្រាការប្រាក់ឥណទានគឺ ១៨% ចាប់ពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៧ នេះតទៅ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កុម្ភៈ ២០១៧) ៖ កន្លងមកមានបងប្អូនមួយចំនួនបានខ្ចី លុយពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងនោះ ដែលមានការប្រាក់ខ្ពស់រហូតទៅ ដល់ ២០%-៣០% ក្នុង១ឆ្នាំដែលធ្វើអោយពួកគាត់កំពុងប្រឈមនឹងបញ្ហា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសបញ្ជាក់ជាញឹកញយថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ”។
ដើម្បីជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ជាពិសេសបងប្អូនប្រជាពលរដ្ឋថ្មីដែលគ្រោងខ្ចីឥណទានថ្មីនិងម៉្យាងវិញទឿតដើម្បីជំរុញការប្រើប្រាស់ឥណទានមីក្រូហិរញ្ញវត្ថុអោយកាន់តែមានប្រសិទ្ឋភាព គឺចាប់ពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៧ នេះតទៅ ពិដានអត្រាការប្រាក់ឥណទានមានកម្រិតតែ ១៨%ទេក្នុងមួយឆ្នាំ។
សូមបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ឥណទានមីក្រូហិរញ្ញវត្ថុត្រូវមានការទទួលខុសត្រូវ និងប្រយ័ត្នប្រយែងខ្ពស់បំផុត។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសចក្តីសុខ និងមានសំណាងល្អគ្រប់ពេល៕