ក្រសួងអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មីនា ២០១៧) ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធាន និងឱតុនិយម បានឲ្យដឹងថា ដោយជ្រលងសម្ពាធខ្ពស់លើផ្ទៃដី បានបន្តរំកិល ដូចនេះនៅលើព្រះរាជាណាចក្រកម្ពុជា អាចនឹងមានភ្លៀងកក់ខែចាប់ពីថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧។
នៅថ្ងៃទី០៧ និង០៨ មីនា ឆ្នាំ២០១៧ បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងតំបន់ មាត់សមុទ្រ អាចនឹងមានភ្លៀងកក់ខែខ្លះៗ។ រីឯថ្ងៃទី១២ និង១៣ មីនា ឆ្នាំ២០១៧ អាចនឹងមានភ្លៀងកក់ខែទូទាំងប្រទេស ហើយអាចអូសបន្លាយជាច្រើនថ្ងៃ។
អាស្រ័យដូចការប្រកាសជូនដំណឹង ក្រសួងធនធាន និងឱតុនិយម សូមអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង នៅពេលមេឃរកកលភ្លៀង ពិសេសនៅតំបន់វាលទំនាប៕