​វិទ្យាល័យ​​​៦ ក្នុង​ខេត្ត​ព្រះ​សីហនុត្រូវ​បាន​​ដាក់​​​ប្រព័ន្ធ​​ស្កេន​​​ពិនិត្យ​​វត្ត​មាន​​​​សិស្ស ​

 

សារព័ត៌មាន​ Cambodia News/​

ព្រះសីហនុ​ (០១ មីនា ២០១៧) ៖ តាម​ លោក តេង វណ្ណឌី នាយក​វិទ្យាល័យ​​ ហ៊ុន​ សែន​ មិត្តភាព​ ស្ថិត​នៅ​ក្នុង​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ​​​​បាន​ឲ្យ​ដឹង​ថា ​ម៉ាស៊ីន​ស្កេន​ត្រួត​ពិនិត្យ​​វត្តមាន​សិស្ស បានដាក់​ឲ្យ​ដំណើរ​ការនៅ​វិទ្យាល័យ​​ហ៊ុន​ សែន​ មិត្តភាព​ ​​រយៈ​ពេល​​៣​ថ្ងៃ​​ហើយ​ ដែល​នេះ​គឺ​ជា​ការ​សាកល្បង​​របស់​កម្មវិធី​ក្រសួង​ អប់​រំ​យុវជន​ និង​កីឡា។

លោក នាយក​សាលា​ដដែល​ បាន​បន្ថែម​ទៀត​ថា កម្មវិធី​ត្រួត​ពិនិត្យ​​វត្ត​មាន​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ខាង​លើ​​នោះ ត្រូវ​បាន​សាក​ល្បង​នៅ​តាម​វិទ្យាល័យ​ចំនួន​៦ នៅ​ខេត្ត​ព្រះសីហនុ​។ គិត​មក​ត្រឹម​ពេល​នេះ ​ការ​ស្កេន​សាក​ល្បង​ ធ្វើ​ឡើង​ចំពោះ​តែ​សិស្សានុសិស្ស​​ថ្នាក់​ទី​១០​តែ​ប៉ុណ្ណោះ​។

ការ​ស្កេន​​នោះ​ គឺ​មាន​ជម្រើស​ពីរ ទី​មួយ​អាច​ស្កេន​មេដៃ​ក៏​បាន និង​​ប្រើ​កាត​​​​​ស្កេន​ក៏​បាន ហើយ​មាន​អ្នក​ប្រចាំ​ការ​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ម្នាក់​នៅ​ចាំ​ពិនិត្យ​មើល មិន​ឲ្យ​មាន​​​​ការ​បន្លំ​ផ្ញើ​កាត​​ឲ្យ​​ស្កេន​ជំនួស​នោះ​ទេ។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​ លោក នាយក​វិទ្យាល័យ​៕

d
សិស្ស​វិទ្យាល័យ​​ ហ៊ុន​ សែន​ មិត្តភាព​ ស្ថិត​នៅ​ក្នុង​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ​​​​ស្កេន​ត្រួត​ពិនិត្យ​​វត្តមាន​

​​​

Related Articles

Back to top button
Close
Close