រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ស្រូយ នីកា ព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កុម្ភៈ ២០១៧) ៖ យោងតាមប្រភពពីមន្ត្រីក្រសួងបានឲ្យដឹងថា នៅវេលាម៉ោង ១១.០០នាទីព្រឹកនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងដឹកនាំប្រតិភូមួយក្រុមអញ្ជើញចូលគោរពសពលោក ស្រូយ នីកា អ្នកយកព័ត៌មានកាសែតរស្មីកម្ពុជា និងទូរទស្សន៍ CNC និងជាសមាជិកសកម្មក្លិបអ្នកកាសែតកម្ពុជា ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបថា សពលោក ស្រូយ នីកា ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕