​បន្ទា​ប់​ពី​​ការ​សម្លាប់​ គីម ​ជុង ​ណា​ម​ ​ម៉ាឡេស៊ី​​រឹត​បន្តឹង​​សន្តិ​សុខ​​នៅ​​ចំណុច​​ច្រ​កចូល ​

សារព័ត៌មាន​ Cambodia News/

ម៉ាឡេស៊ី​ (១៧ កុម្ភៈ ២០១៧) ៖  បន្ទាប់ពី​លោក គីម ជុង​ណា​ម ដែលជា​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ត្រូវបាន​សម្លាប់ កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​កុម្ភៈ​មក​ នៅ​ចំណុច​ច្រកចូល​ទាំងអស់​នៅ​ប្រទេស​ម៉ាឡេស៊ីត្រូវ​បាន​​រឹតបន្តឹង​សន្តិសុខ។

លោក អាប់​ឌុល សា​ម៉ា ម៉ា​ត (Abdul Samah Mat) មេ​ប៉ូលិស​នៅ​រដ្ឋ​សេ​ឡាន់​ហ្គ័​រ (Selangor) បាន​និយាយថា ចំណាត់ការ​សន្តិសុខ​ទាំងនេះ គឺ​រួមបញ្ចូល​ទាំង​ការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​នៅ​ច្រកចេញចូល​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួ (KLIA) និង​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួ​២ (KLIA2)​។​

រហូតមកដល់​ពេលនេះ ចំពោះ​ការទាក់ទង​ការសម្លាប់​លោក គីម ជុង​ណា​ម កាលពី​ថ្ងៃ​ចន្ទ​នោះ​​ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ និង​មិត្ត​ប្រុស​ជនជាតិ​ម៉ាឡេស៊ី​របស់​នាង និង​ស្ត្រី​ម្នាក់​ផ្សេងទៀត ដែល​កាន់​លិខិតឆ្លងដែន​វៀតណាម   ត្រូវបាន​ចាប់ខ្លួន​។​

សាកសព​របស់លោក គីម ជុង​ណា​ម ត្រូវបានធ្វើ​កោសល្យ​វិ​ច្ឆ័​យ កាលពី​ថ្ងៃ​ពុធ​ទី​១៥ កុម្ភៈ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គេ​មិនទាន់​ឃើញ​នរណាម្នាក់​មក​អះអាង​ទទួលយក​សាកសព​នេះ​ទេ​៕

1

Related Articles

Back to top button
Close
Close