មនុស្ស ​៤​​នាក់​​ស្លាប់​​ និង​​ជាង​​ ១០០​​នាក់​រង​របួស​​ក្នុង​​គ្រោះ​​រញ្ជួយ​​ដី​​​នៅ​​កោះ​ Mindanao ប្រទេស​ហ្វីលីពីន

សារព័ត៌មាន​ Cambodia News/

ហ្វីលីពីន (១៣ កុម្ភៈ ២០១៧ ) ៖ មន្ត្រីក្នុងតំបន់និយាយថា មនុស្ស ៤នាក់បានស្លាប់ និងជាង ១០០នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របានកើតឡើងនៅកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។

យោងតាមភូគព្ភសាស្ត្រសហរដ្ឋអាមេរិករាយការណ៍ថា ការរញ្ជួយដីដែលមានកម្រិត ៦.៧រ៉ិចទ័រ និងជម្រៅ ១០គីឡូម៉ែត្រនេះ បានកើតឡើងនៅចម្ងាយ ១៣គីឡូម៉ែត្រភាគខាងកើតទីក្រុង Surigan។ មជ្ឈមណ្ឌលព្រមានពីស៊ូណាមិប៉ាស៊ីហ្វិករបស់អាជ្ញាធរផ្នែកបរិយាកាស និងអាត្លង់ទិចសហរដ្ឋអាមេរិកបាននិយាយថា មិនមានការគំរាមកំហែងពីរលកស៊ូណាមិឡើយ៕

2

Related Articles

Back to top button
Close
Close