ចាប់​ពី​​ថ្ងៃ​នេះ ​ដល់​​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ ​ខេត្ត​​មួយចំ​នួន ​នឹង​ចុះ​​ត្រជាក់​រហូតដល់​១៥​អង្សា​សេ

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ​ (១៣ កុម្ភៈ ២០១៧) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ស្ថានភាព​អាកាសធាតុ ចាប់ពី ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ខាងមុខនេះ នឹង​ចុះ​ត្រជាក់​រហូតដល់​១៥​អង្សា​សេ ពិសេស​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី​។​
​    ​
​ក្រសួង​ធនធានទឹក បន្ថែមថា ក្រៅពី​ខេត្ត​ទាំង​២​ខាងលើនេះ ក៏​នៅមាន​ខេត្ត​មួយចំនួន ទៀតផង​ដែរ ដែល​ចុះ​ត្រជាក់​រួមមាន​ខេត្ត​​ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​។​
​    ​
​ក្រសួង​បញ្ជាក់ទៀតថា ក្នុងអំឡុង​ពេលនោះ ពុំមាន​ភ្លៀង​ធ្លាក់​ទេ តែមាន​ធ្លាក់​ខ្យល់ជំនោរ​និង​ផ្ទៃមេឃ​មាន​សភាព​អាប់អួរ​ខ្លាំង​​ដោយ​អ័ព្ទ និង​ទឹកសន្សើម ពិសេស​នៅ​តំបន់​ខ្ពស់​រាប​៕

2

 

Related Articles

Back to top button
Close
Close