ក្រសួងអប់រំដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាពដល់សិស្សថ្នាក់ទី១២
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ កុម្ភៈ ២០១៧) ៖ ក្រសួងអប់រំនឹងដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាពនិងតេស្តសមត្ថភាពដល់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធើណែត សិស្សអាចចូលសិក្សាឬពង្រឹងសមត្ថភាពជាមួយប្រព័ន្ធនេះបាននៅពេលទំនេរ ដោយពួកគេអាចប្រើប្រាស់តាមរយៈស្មាតហ្វូន និងកុំព្យូទ័រ។
ប្រព័ន្ធដែលមានឈ្មោះថា E-Learning Management System នេះ នឹងដាក់ឲ្យអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៣ កុម្ភៈ តទៅ។
ប្រព័ន្ធនេះទៀតសោតបានដាក់បញ្ជូលនូវកម្រងសំណួរ ចម្លើយនិងលំហាត់ លើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា៕