​ក្រុម​ហ៊ុន​​បច្ចេក​វិជ្ជា​ធំៗ​​របស់​​អាមេរិក​​ដាក់​​ពាក្យ​បណ្តឹង​​ផ្លូវ​ច្បាប់​​រួម​គ្នា​​ប្រឆាំង​​បម្រាម​​ជន​​មូស្លីម​​របស់​​ត្រាំ​​

សារព័ត៌មាន​ Cambodia News/

អាមេរិក (០៧ កុម្ភៈ ២០១៧) ៖ ក្រុមហ៊ុន​បច្ចេកវិជ្ជា​កំពូលៗ​ជិត ១០០ រួមទាំង Apple, Facebook, Google, Microsoft និង Twitter បានដាក់​ពាក្យបណ្តឹង​ផ្លូវច្បាប់​រួមគ្នា​ប្រឆាំង​បម្រាម​ធ្វើដំណើរ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។

ពាក្យបណ្តឹង​នេះ​បានដាក់​ប្តឹង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី ៥ កុម្ភៈ នៅ​តុលាការ​ឧទ្ធរណ៍​អាមេរិក (U.S. Court of Appeals for the Ninth Circuit) ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​បណ្តឹង​ដែល​កំពុង​ធ្វើឡើង​ប្រឆាំងនឹង​បម្រាម​នេះ​។

ពាក្យបណ្តឹង​រួមគ្នា​នោះបាន​លើកឡើងថា បម្រាម​របស់​ត្រាំ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​មកលើ​ធុរកិច្ច ការច្នៃប្រឌិត និង​កំណើនសេដ្ឋកិច្ច​អាមេរិក​។ នេះ​បើ​យោងតាម​ច្បាប់​ចម្លង​ឯកសារ​ដែល​បានដាក់​ប្តឹង​នោះ ដែល​បណ្តាញ​ផ្សព្វផ្សាយ​ជាច្រើន​ទទួលបាន​៕

8

Related Articles

Back to top button
Close
Close