​ក្រសួង​​អប់​​រំ​ចេញ​​វិធាន​ការ​​ទប់​​ស្កាត់​​មុន​​​ទិវា​​បុណ្យ​​នៃ​​ក្ដី​​ស្រលាញ់​មក​​ដល់​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៦ កុម្ភ៖ ២០១៧) ៖ ក្រសួង​អប់​រំ​យុវជន​ និង​កីឡា បាន​ចេញ​សេចក្ដី​ណែ​នាំ​ពី​វិធាន​ការ​ ទប់​ស្កាត់​​សកម្មភាព​មិន​ប្រក្រតី​ ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់ (Valentine’s Day) នៅ​តាម​សាលា​រៀន​ រដ្ឋ​ ក៏​ដូច​ជា​ ឯកជន​។

សេចក្ដី​ណែនាំ​របស់​ក្រសួង​​ទាំង ៤​ចំណុច​ជូន​ទៅ​ដល់ គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯក​ជន​នោះ​មាន​ដូច​ត​ទៅ៖

១. ត្រូវ​ផ្សព្វ​ផ្សាយ​ ដល់​សិស្សានុសិស្ស​​តាម​គ្រប់​មធ្យោបាយ​ ដូច​ជា​​តាម​រយៈ​ការ​ប្រជុំ​​នៅ​ពេល​គោរព​ទង់​ជាតិ​ កុំ​ឲ្យ​មាន​ការ​យល់​ខុស​អំពី​អត្ថន័យ​​នៃ​ ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់

២. ត្រូវ​ពង្រឹង​​ការ​អនុវត្ត​ បទ​បញ្ជា​ផ្ទៃ​ក្នុង​​​របស់​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​ ឲ្យ​ម៉ឺង​ម៉ាត់ ជា​ពិសេស​​លើ​ការ​គ្រប់​គ្រង​​សីលធម៌​ និង​វិន័យ​ ដោយ​តាម​ដាន​​អវត្តមាន​ របស់​សិស្សានុសិស្ស​​ជា​ប្រចាំ​

៣. ត្រូវ​ជំរុញ​ដំណើរ​ការ​​របស់​ក្រុម​ប្រឹក្សា​យុវជន​ ក្រុម​ប្រឹក្សា​កុមារ​ប្រចាំ​សាលា​ ដោយ​អនុវត្ត​​សកម្មភាព​ “មិត្ត​អប់​រំ​មិត្ត​”

៤. ត្រូវ​ធ្វើ​ទំនាក់​ទំនង​ ជិតស្និទ្ធ​ជា​មួយ​មាតា​​បិតា អាណាព្យាបាល​​សិស្ស​ គមនាគមន៍​ ដើម្បី​សហការ​គ្នា​ អប់​រំ ណែ​នាំ​កែ​​លម្អ​ សិស្សានុសិស្ស​​បាន​ទាន់​ពេល​វេលា​៕

៥៣

Related Articles

Back to top button
Close
Close