កម្ពុជា​​នឹង​​មាន​​ផ្សារ​​បណ្តែត​​ទឹក​​លើក​​ដំបូង​​នៅ​​ត្រី​មាស​​ទី ​2​ឆ្នាំ​​នេះ​​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (០៦ កុម្ភៈ ២០១៧) ៖ នៅ​ទីបំផុត កម្ពុជា​នឹង​មាន​ផ្សារ​បណ្តែត​ទឹកជា​លើក​ដំបូង ដែល​គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​អំឡុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។​
លោក​ឧកញ៉ា ស្រី ចាន់​ថន អគ្គនាយក​ក្រុមហ៊ុន SKYLAND ដែល​បាន​និង​កំពុង​រៀបចំ​សហការ​ជាមួយ​អ្នកជំនាញ និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ ដើម្បី​វិនិយោគ​លើ​ផ្សារ​បណ្តែត​ទឹកជា​លើក​ដំបូង​នៅ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​ថា ការ​ឌី​សាញ​ប្លង់​ផ្សារ​បណ្តែត​ទឹក​នេះ​បាន​ចាប់ផ្តើម​ហើយ និង​គ្រោង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។

លោក​ឧកញ៉ា ស្រី ចាន់​ថន បន្ថែម​ថា ផ្សារ​បណ្តែត​ទឹក​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ទូក​លក់ទំនិញ និង​ផ្ទះ​ដែល​រៀបចំ និង​រចនា​ឡើង​តាម​រចនាបថ​ខ្មែរ​សុទ្ធ និង​ទូក​ធំ​ៗ​មាន​ប្រវែង​រហូត​ដល់​៤០​ម៉ែត្រ​ផង​ដែរ ។ ក្រុមហ៊ុន​រៀបចំ​គម្រោង​នេះ ដោយ​អាច​ទទួល​មនុស្ស​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ពេល​សាងសង់​រួច ចន្លោះ​ពី​១ ទៅ​២​ម៉ឺន​នាក់ ដោយសារ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ផ្សារ​បណ្តែត​ទឹក​បែប​នេះ​នៅឡើយ​ទេ ហើយ​អ្វី​ដែល​លោក​រៀបចំ គឺ​ធ្វើ​ឡើង​ដោយ​ច្នៃប្រឌិត និង​មាន​ចំណែក​ខ្លះ ក្រុមហ៊ុន​យក​លំនាំ​មក​ពី​ប្រទេស​ថៃ៕

២

 

Related Articles

Back to top button
Close
Close