ព្រះ​អាទិត្យ​​រះ​​ចំ​​កំពូល​​ប្រាសាទ​អង្គរវត្ត​ អាច​​នឹង​​កើត​ឡើង​​ចន្លោះ​​ថ្ងៃ​ទី​​២០-​២១ ​មីនា​​

សារព័ត៌មាន​ Cambodia News/

សៀមរាប (០៦ កុម្ភៈ ២០១៧)​ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ទេសចរ​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ចន្លោះ​ម៉ោង ៥ ដល់​ម៉ោង​៧​ព្រឹក។​

គួរ​បញ្ជាក់ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា (EQUINOX) កើតឡើង​ចំនួន​២​ដង ជា​រៀងរាល់ឆ្នាំ ដោយ​លើក​ទី​១ នៅក្នុង​ខែមីនា និង​លើក​ទី​នៅក្នុង​ខែកញ្ញា។​

បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​នេះ ស្តែង​ឲ្យ​ឃើញ​ពី​អច្ឆរិយ​ភាព នៃ​ប្រាសាទ​អង្គរ ដែល​ត្រូវបាន​បុព្វបុរស​ខ្មែរ​យើង​កសាង​ដោយមាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយនឹង​ធម្មជាតិ​យ៉ាងច្បាស់​លាស់​គួរ​ឲ្យ​ស្អប់​ស្ងែ​ង៕

១

 

 

 

 

 

Related Articles

Back to top button
Close
Close