សម្តេច​​តេ​ជោ​​ប្រកាស​​មិន​​ឲ្យ​​ត្រកូល​​ហ៊ុន​​ធ្វើកា​រ​នៅ​​ក្រសួង​​សេដ្ឋកិច្ច​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ ( ០២ កុម្ភៈ ២០១៧)​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ នេះ​ថា សម្តេច​មិន​អនុញ្ញាត​ឲ្យ​ត្រកូល​​ហ៊ុន​ណា​ម្នាក់ ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​ជាដាច់ខាត ជាពិសេស​គឺ​ផ្នែក​គយ និង​ពន្ធដារ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង សម្តេច​តេ​ជោក៏បាន​​ថ្លែងថា ប្រសិនបើ​សម្តេច​ឲ្យ​កូនចៅ​របស់​សម្តេច ចូល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច ខាង​ផ្នែក​គយ និង​ពន្ធដារ គេ​ពិតជា​ជេរ​សម្តេច​ជាមិនខាន​។​

​សម្តេច​បន្ដថា ព្រោះ​កូនចៅ​សម្តេច ពុំបាន​សិក្សា​ខាង​ផ្នែក​សេដ្ឋកិច្ច​ទេ គឺមាន​តែ ហ៊ុន ម៉ា​ណែ​ត ម្នាក់ ដែល​ធ្លាប់បាន​ទៅធ្វើ​ការ​នៅ​ធនា​គារ​ពិភពលោក​។ សម្តេច​ថា មិនមែន​កូនចៅ​សម្តេច មិនចេះ​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​មិន​ចង់​ឲ្យ​ពាក់ព័ន្ធ​៕

៥

​​

​​

Related Articles

Back to top button
Close
Close