រាជធានី-ខេត្តចំនួន៧អាចនឹងមានភ្លៀងកក់ខែពីថ្ងៃស្អែកដល់ថ្ងៃ៤កុម្ភៈ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ កុម្ភៈ ២០១៧) ៖ ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈខាងមុខរាជធានី-ខេត្តចំនួន៧អាចនឹងមានភ្លៀងកក់ខែ។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ថ្ងៃទី០១-០៧ ខែកុម្ភៈ។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ភ្លៀងកក់ខែអាចកើតមាននៅផ្នែកខ្លះក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កំពង់ស្ពឺ និងកំពត៕