ទាន់​ម្តាយ​កំពុង​រួម​រ័ក​ជា​មួយ​ប្រុស​ផ្សេង​ ក៏​កាប់​មួយ​ពូ​ថៅ​​

សារព័ត៌មាន​ Cambodia News/

ពោធិ៍សាត់ (៣០ មករា ២០១៧) ៖ បុរស​ម្នាក់​ខណៈ​ឃើញ​ម្តាយបង្កើត​របស់​ខ្លួន​កំពុង​រួមរ័ក​ជាមួយ​ប្រុស​ ផ្សេង​មិនមែន​ជា​ឪពុក​របស់​ខ្លួន ក៏​ទប់​កំហឹង​មិន​បាន ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​យក​ពូថៅ​ដើរ​ទៅ​​កាប់​បុរស​ម្នាក់​នោះ​១​ពូថៅ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ កាល​ពី​​វេលា​ម៉ោង​៤ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ប៉ាន់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ចំណែក​ជនសង្ស័យ​ឈ្មោះ សយ ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រីឯ​ម្តាយ​របស់​ជនសង្ស័យ​ដែល​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ឯម ប៉ែន អាយុ​៤៦​ឆ្នាំ មាន​ប្តី​ឈ្មោះ ស៊ិ​ន​ថា អាយុ​៤៧​ឆ្នាំ មានកូន​៣​នាក់ ។ ទាំងអស់​គ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

មុន​ពេល​កើតហេតុ ​បុរស​ជា​កូន​ដែល​ជា​ជនសង្ស័យ​បាន​ដើរ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ផ្ទះ​ម្តាយ ពេល​ទៅ​ដល់​ឃើញ​តែ​ឪពុក​មិនឃើញ​ម្តាយ​ឡើយ ដោយ​មានការ​សង្ស័យ​បុរស​ជា​កូន​បាន​ដើរទៅ​ផ្ទះ​របស់​ជន​រង​គ្រោះ​ដែល​នៅ​ ទល់មុខ​គ្នា ស្រាប់តែ​ឃើញ​ម្តាយ​និង​ជន​រង​គ្រោះ​កំពុង​រួមរ័ក​គ្នា​យ៉ាង​រោលរាល ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​កូន​ខឹង​យ៉ាង​ខ្លាំង​ក៏​ដើរទៅ​ផ្ទះ​យក​ពូថៅ​មក​កាប់​ ជន​រង​គ្រោះ​១​ពូថៅ​ចំ​សៀតផ្កា​ខាងឆ្វេង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្ត​ពោធិ៍ ៕

២

Related Articles

Back to top button
Close
Close