វិទ្យុ ABC សុំទោស ព្រាប សុវត្ថិ ជាសាធារណៈ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មករា ២០១៧) ៖ មុននេះបន្តិចមានមហាជនជាច្រើន បានចាប់អារម្មណ៍ និងធ្វើការរិះគន់ជាថ្មី លើក្រុមការងារវិទ្យុ ABC ជាពិសេស គឺអាចារ្យ អេ ដែលបានបោះពាក្យសម្តី ហាក់មើលងាយកំពូលតារាចម្រៀងប្រុស ប្រចាំប្រទេសលោក ព្រាប សុវត្ថិ ថា «ជាមនុស្សស្រែៗខ្លាំងណាស់» ខណៈមានទស្សនិកជនជាច្រើន ក៏បានបង្ហាញអារម្មណ៍ មិនពេញចិត្តរហូតទាមទាឲ្យ ABC ចេញមុខសុំទោស តារាចម្រៀងលោក ព្រាប សុវត្ថិ ជាសាធារណៈ លើកំហុសឆ្គងរបស់ខ្លួន។
យ៉ាងណាមិញ បន្ទាប់ពីមានប្រតិកម្មរិះគន់ និងទាមទារឲ្យវិទ្យុ ABC ចេញមុខសុំទោស លោក ព្រាប សុវត្ថិ ពីសំណាក់មហាជនអ្នកគាំទ្ររួចមក នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ គេក៏សង្កេតឃើញនៅលើ Page ហ្វេសប៊ុក ផ្លូវការ របស់វិទ្យុមួយនេះ បានបង្ហោះភ្ជាប់ជាមួយឃ្លីបវីដេអូថ្មីមួយទៀត ដោយបានសរសេរថា ឆ្លើយតប និងសុំទោសតារាចម្រៀងល្បីលំដាប់ប្រទេស លោក ព្រាប សុវត្ថិ៕