សម្តេច​ ហ៊ុន សែន បញ្ជាក់​ជាថ្មី ចំពោះ​យានយន្ត ដែល​មិនទាន់​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​

សារព័ត៌មាន​​ Cambodia News/

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសរបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ថ្មីៗនេះបងប្អូនជនរួមជាតិ នៅមានចំងល់ខ្លះៗ អំពីការ​ផ្ទេរ​ឈ្មោះ​យានយន្ត។ ខ្ញុំសូមឆ្លើយបញ្ជាក់បន្ថែមលើសំនួររបស់បងប្អូនជាលើកចុងក្រោយ លើការផ្ទេរឈ្មោះយានយន្ត។

ក្នុងសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ច្បាស់ហើយ គឺទទួលស្គាល់ការកាន់កាប់ជាក់ស្ដែង ដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ ដើមនោះឡើយ។ពាក្យនេះមានន័យថា បងប្អូន ដែលបាននិងកំពុងប្រើប្រាស់យានយន្ត ដែលទិញតពីគេ មិនបាច់កាត់ឈ្មោះ និង មិនត្រូវបង់សេវាអ្វីទាំងអស់។

បងប្អូនបន្តប្រើឯកសារ និងផ្លាកលេខយានយន្ត ដែលកំពុងមានស្រាប់ជាបន្តទៅទៀត ។​កិច្ច​ការ​ដែល​នៅ​សេស​សល់​គឺ​បង​ប្អូន​ត្រូវ​ទៅ​បង់​ពន្ធ​ផ្លូ​វ​ប្រចាំ​ឆ្នាំ​តាម​ច្បាប់​កំណត់ ​និងបើកបរត្រូវតែ ត្រូវគោរពច្បាប់ចរាចរណ៍។សំរាប់យានយន្ត ដែលមិនទាន់បង់ពន្និងមិនទាន់មានផ្លាកលេខ គឺត្រូវ​ទៅ​បង់​ពន្ធ​និង​ត្រូវ​ធ្វើ​ផ្លាក​លេខ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បីទទួលបានសិទិ្ធស្រប ច្បាប់ក្នុងការធ្វើចរាចរ។

ខ្ញុំសង្ឃឹមថា ការបំភ្លឺរបស់ខ្ញុំ លើកនេះគឺនឹងបានជាប្រយោជន៍ដល់ការយល់ដឹងកាន់តែ ច្បាស់ ចំពោះបងប្អូនម្ចាស់យានយន្តទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ៕

៨

 

Related Articles

Back to top button
Close
Close