រថភ្លើងបើកធ្លាក់ផ្លូវ ស្លាប់មនុស្ស៣៦នាក់ របួស៥០នាក់
សារព័ត៌មាន Cambodia News/
ឥណ្ឌា (២៣ មករា ២០១៧) ៖ មនុស្សយ៉ាងហោចណាស់៣៦នាក់បានស្លាប់ និង៥០នាក់ទៀតរងរបួស ក្នុងហេតុការរថភ្លើងផ្ទុកអ្នកដំណើរមួយគ្រឿងបានបរចេញពីផ្លូវរថ នៅភាគខាងត្បូងប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍ នេះបើតាមការចេញផ្សាយរបស់សារព័តមាន Channelnewsasia ។
ប្រភពថា រថភ្លើងល្បឿនលឿនខាងលើ មានគោលដៅធ្វើដំណើរពីទីក្រុង Jagdalpur ឆ្ពោះទៅកាន់ទីក្រុង Bhubaneswar បានរអិលធ្លាក់ចេញ ផ្លូវដែកនៅក្បែរស្ថានីយ៍រថភ្លើង Kuneri station ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh នៃចំងាយប្រមាណជា៣០ គីឡូម៉ែត្រ Raigarh ខាងក្រៅទីក្រុង Raigarh។
ប៉ុន្តែមិនទាន់មានការបញ្ជាក់ឲ្យដឹងពីមូលហេតុនៅឡើយទេ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មនុស្ស១៥០នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវ នៅក្នុងរដ្ឋ Uttar Pradesh៕