​ធី សុវណ្ណ​ថា ​ប្តឹង​​លោក ​សម​ រង្ស៊ី ​ទារ​​២៥​​ម៉ឺន​​ដុល្លារ​​ពី​បទ​​បរិហាកេរ្តិ៍​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៨ មករា ២០១៧) ​៖ ​ទីបំផុត​ទៅ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណ​ថា បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ប្តឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅកាន់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ​។ នេះ​បើ​យោងតាម​ពាក្យបណ្តឹង​របស់​នាយិកា​យុវជន​កិច្ចការ​សង្គម ដែល​ដាក់​ចូលទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៧ មករា ២០១៧​នេះ ។​

ការសម្រេច​ដាក់ពាក្យ​ប្តឹង​របស់ ធី សុវណ្ណ​ថា នាពេលនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១៤ មករា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស​បារាំង​បានលើកឡើង​ដោយ​ចោទថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សូក​កញ្ញា​ចំនួន​១​លាន​ដុល្លារ ដើម្បីឱ្យ​នាង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ​។

​នៅក្នុង​ពាក្យបណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា បាន​រៀបរាប់ថា ប្តឹង​ទាមទារ​ឲ្យ​លោក សម រង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​សរុប​ចំនួន​២៥០,០០០​ដុល្លារ ឬ​ម្ភៃ​ប្រាំ​ដុល្លារ​អាមេរិក ដើម្បី​កញ្ញា​យកប្រាក់​សំណង​នេះ​ជូនទៅ​អង្គការ​ដើម្បី​ធ្វើ​កិច្ចការ​មនុស្សធម៌​៕

a

 

Related Articles

Back to top button
Close
Close