មូលនិធិខុនរ៉ាដ អាឌិនណៅអ៊ែ ផ្តល់សៀវភៅ ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដល់ក្លិបអ្នកកាសែតកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មករា ២០១៧) ៖ សៀវភៅដែលមានចំណងជើង ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា (Cambodian Constitutional Law) ចំនួន២០ក្បាល ត្រូវបានអង្គការមូលនិធិខុនរ៉ាដ អាឌិនណៅអ៊ែ(KAS) ប្រគល់ជូនក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ។
សៀវភៅដែលមានកម្រាស់ជាង៧០០ទំព័រ ជាភាសាអង់គ្លេសនេះ ត្រូវបានរៀបចំដោយក្រុមអ្នកជំនាញច្បាប់ជាតិ និងអន្តរជាតិ ហើយអាចចាត់ទុកជាសៀវភៅទី១ ដែលបានធ្វើការបកស្រាយ និងវិភាគស៊ីជម្រៅទៅលើច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
សៀវភៅខាងលើនេះ មានសារៈប្រយោជន៍សម្រាប់អ្នកសារព័ត៌មានដែលមានបំណងចង់ស្រាវជ្រាវបន្ថែម ទាក់ទងច្បាប់រដ្ឋធម្មនុញ្ញនៅកម្ពុជា ក៏ដូចជាការប្រៀបធៀបទៅនឹងច្បាប់នៃបណ្តាប្រទេសមួយចំនួនលើសកលលោក ។អ្នកសារព័ត៌មាន សំខាន់សមាជិកក្លិបអ្នកកាសែតកម្ពុជា ដែលមានបំណង់ចង់បាន ឬចង់អានសៀវភៅនេះ មេត្តាអញ្ជើញមកកាន់ទីស្នាក់ការក្លិបអ្នកកាសែតកម្ពុជា ដើម្បីបំពេញព័ត៌មានស្នើសុំសៀវភៅ។
សូមទាញយកខ្លឹមសារទាំងស្រុងនៃសៀវភៅ ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និង សេចក្តីប្រកាសព័ត៌មាន ដើម្បីសិក្សាស្វែងយល់បន្ថែម និងទទួលបានព័ត៌មានលំអិត។