សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅប្រទេសស្វីសនាសប្តាហ៍ក្រោយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ មករា ២០១៧) ៖ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕