២៨​នាក់​ស្លាប់ និង ៦៤​នាក់​​ទៀត​​រង​​របួស​​​ក្នុង​​ការ​​​បំផ្ទុះ​​គ្រាប់​​បែក​​​អត្តឃាត​​​ ២​លើក​​នៅ​​​ភាគ​​ខាង​​លិច​​​​ទីក្រុង​​កាប៊ុល​

សារព័ត៌មាន​​ Cambodia News/

អាហ្វហ្គានីស្ថាន (១១ មករា ២០១៦) ៖ មន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាននិយាយឲ្យដឹងថា មនុស្សចំនួន ២៨នាក់បានស្លាប់ និង ៦៤​នាក់​ទៀត​រ​ង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ​២លើកក្បែរការិយាល័យរដ្ឋាភិបាល នៅ​តាម​បណ្ដោយ​ផ្លូ​វ​ធ្វើដំ​ណើរ​យ៉ាង​មមាញឹក​ភាគ​ខាង​លិច​ទី​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។

​ការបំផ្ទុះលើកទី១ ត្រូវបានគេធ្វើឡើងនៅច្រកចូលទៅកាន់ការិយាល័យរដ្ឋាភិបាល ហើយគ្រាប់បែកទី២ ក៏​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​ផ្ទុះ​ឡើង​នៅ​ក្នុង​រថ​យន្ត​តូច​មួយ​គ្រឿង​ ដែលមានគោលដៅវាយប្រហារទៅលើរថយន្តដឹកបុគ្គលិកការិយាល័យសភាជាតិ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបន្តថា អ្នក​ស្លាប់​រួម​មាន​មន្ត្រីន​គរបាល ៤រូប និងជនស៊ីវិល ២៤នាក់។ បន្ទាប់ពីមានការផ្ទុះកើតឡើងនោះ កងកម្លាំងនគរបាលអាហ្វហ្គានីស្ថានបានបិទផ្លូវធ្វើដំណើរ ដើម្បី​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ។

ក្រោយរយៈពេលប៉ុន្មានម៉ោងនៃការផ្ទុះកើតឡើង ក្រុមតាលីបង់អាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារអត្តឃាតទាំង ២លើកនេះ។ ចំណែកកងសន្តិសុខជាតិអាហ្វហ្គានីស្ថានបានប្រកាសថា ខ្លួនបានបាញ់សម្លាប់ក្រុមភេរវករ ៤៣នាក់ និងចាប់ខ្លួនជនសង្ស័យភេរវករជាង ៣០​នាក់​នៅ​ទូទាំង​ប្រទេស ​បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែករួចមកនោះ៕

%e1%9f%a3

Related Articles

Back to top button
Close
Close