ពួក​ឧទ្ទាម​​វាយ​ប្រហារគុ​ក​​​​រំដោះ​​អ្នក​ទោស​​១៣២​នាក់​​នៅ​ហ្វីលី​ពីន​

សារប័ត៌មាន​យុវវ័យថ្មី​/

​ហ្វីលីពីន​ (០៤ មករា ២០១៧) ៖ ក្រុមមន្ត្រី​បាន​និយាយថា ជនប្រដាប់អាវុធ​មួយក្រុម​ដែលមាន​ទំនាក់ទំនង​ជាមួយ ក្រុម​ឧទ្ទាម​មូស្លីម​បាន​វាយប្រហារ​ពន្ធនាគារ​មួយ នៅ​ប្រទេស​ហ្វីលីពីន​ភាគខាងត្បូង នៅ​ថ្ងៃ​ពុធ​ទី​៤​ខែមករា ដោយបាន​សម្លាប់​សន្តិសុខ​ម្នាក់ និង​រំដោះ​អ្នកទោស​ចំនួន​១៣២​នាក់​។​

ការបាញ់​គ្នា​រយៈពេល​២​ម៉ោង បានកើត​ឡើង នៅពេលដែល​ក្រុម​ជនប្រដាប់អាវុធ​ជាង​១០០​នាក់ បាន​វាយប្រហារ​គុក​នេះ​នៅ​ខេត្ត​កូតា​បា​តូ​ខាងជើង (North Cotabato) ដោយ​បាញ់​យ៉ាងខ្លាំង​សំដៅលើ​ក្រុម​សន្តិសុខ​គុក ដោយ​ធ្វើឱ្យ​ក្រុម​អ្នកទោស​មានឱកាស​ដើម្បី​រត់គេចខ្លួន​។​

លោក ភី​ត​ធឺ ច​ន ហុង​ហ្គា​ត (Peter John Bonggat) អ្នកគ្រប់គ្រង​ពន្ធនាគារ​នេះ បាន​និយាយប្រាប់​ទូរទស្សន៍​ABS-CBN ថា “​វា​ជាការ​វាយប្រហារ​ដើម្បី​រំដោះ​មិត្ត​របស់​ពួកវា ដែល​ស្ថិតនៅក្នុង​ការឃុំខ្លួនរ​បស់​យើង​។  កងសន្តិសុខ​គុក​បាន​ស្ថិតនៅក្រោម​ការបាញ់ប្រហា​រ​ខ្លាំង​ពី​ក្រុម​អ្នក​វាយប្រហារ​នេះ​។ ពួក​អ្នកទោស​ទាំងនេះ បាន​ឆក់​ឱកាស​នេះ​ដើម្បី​រត់គេចខ្លួន ដោយសារ​តែមាន​ការបា​ញ់​ប្រហារ​ដ៏​ខ្លាំង​នេះ​”​៕

%e1%9f%a7

 

Related Articles

Back to top button
Close
Close