កិច្ចចរ​​ចា​ស​ន្តិភាព​​​ស៊ី​រី​​​ប្រឈម​​​នឹង​​​ហានិ​ភ័យ​​​ក្រោយ​​ពី​​​ការ​​ប្រយុទ្ធ​​​គ្នា​​​នៅ​​​បន្ត​​​

សារព័ត៌មាន​ Cambodia News/

ស៊ី​រី​ (០៤ មករា ២០១៧) ៖ ​បក្សពួក​ក្រុម​ឧទ្ទាម​ស៊ី​រី​ជាច្រើន​បាន​ផ្អាក​កិច្ចពិភាក្សា​ស្តីពី​ការចរចា​សន្តិភាព​ថ្មី​ដោយ​ចោទប្រកាន់​របប​របស់​លោក​ប្រធានាធិបតី​បា​សា​អាល់​អាសាដ​ពី​ការរំលោភ​បទ​ឈប់​បាញ់​រយៈពេល​បួន​ថ្ងៃមួយ​ដោយសារតែ​ការវាយប្រហារ​នៅក្បែរ​ក្រុង​ដា​ម៉ាស​បាន​បន្ត​នៅ​ថ្ងៃ​ពុធ​។​

​នៅក្នុង​ខេត្ត​ភាគ​ពាយព្យ​អ៊ី​ដ​លី​ប ការវាយប្រហារ​អាកាស​មួយ​បានសម្លាប់​សមាជិក​នៃ​រណសិរ្ស Fateh al-Sham ដែលជា​អតីត​សម្ព័ន្ធ​អាល់​កៃ​ដា​យ៉ាង​ហោច​ណាស់ ​​២៥​នាក់​ដោយ​រួមទាំង​បុគ្គល​មានមុខ​តំណែង​ខ្ពស់​ជាច្រើន​នាក់​ផងដែរ​។​

ការសម្រេចចិត្ត​របស់​ពួក​ឧទ្ទាម​នេះ​បាន​គំរាមកំហែង​ដល់​ដំណើរ​ការដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សម្ព័ន្ធមិត្ត​របប​គឺ​រុស្ស៊ី​និង​អ្នកគាំទ្រ​ពួក​ឧទ្ទាម​គឺ​ទួរគី​ដែល​បាន​ចាប់​ផ្តើម​​ជា​មួយ​បទ​ឈប់​បាញ់​មួយ​ហើយ​មានន័យថា នឹង​នាំ​ឲ្យ​មាន​ការចរចា​នៅក្នុង​រដ្ឋធានី Astana នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នៅ​ខែ​នេះ​៕

%e1%9f%a6

 

Related Articles

Back to top button
Close
Close