ប៉ូលិស​កំពុង​តាម​ប្រមាញ់ ជន​ដែល​កាត់ ត រូបភាព ប្រមាថ ព្រះមហាក្សត្រ

សារព័ត៌មាន​ Cambodia News/
ភ្នំ​ពេញ (០៣ មករា ២០១៧) ៖ ប៉ូលិស​ក្រសួងមហាផ្ទៃ​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​តាម​ចាប់​ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​បាន​កាត់ត​រូបភាព ប្រមាថ​ដល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​អង្គារ​នេះ​។​​
រូបភាព​កាត់​ដាក់ រូបភាព​ព្រះមហាក្សត្រ ភ្ជាប់​មកជា​មួយ​ពាក្យ​ពេចន៍ ដែល​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​អង្គ​ព្រះមហាក្សត្រ ត្រូវបាន​គេ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក ថ្ងៃបុណ្យ​ណូអែល (២៥ ធ្នូ​)​។

​ព្រះមហាក្សត្រ នរោត្តម សីហ​មុ​នី ត្រូវបាន​ប្រជាជន​ខ្មែរ​ទូទាំង​នគរ​គោរព និង​ស្រលាញ់​ព្រះអង្គ និង​ចាត់ទុក​ព្រះ​អង្គជា​ក្សត្រ​ល្អ និង​តំនាងអោយ​សន្តិភាព​។ ការ​បង្ហោះ​រូបភាព​បែបនេះ មិន​ត្រឹមតែ​ប្រមាថ​ដល់​ព្រះអង្គ​នោះទេ តែ​វា​គឺជា​ការប្រមាថ​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។​
ព្រះមហាក្សត្រ ន​រោត្ត​ម សីហមុនី បាន​ឡើង​គ្រងរាជ្យ​ក្នុង​ឆ្នាំ ២០០៤ ព្រះ​អង្គជា​ក្សត្រ​មួយរូប​ដែល​ទទួលបាន​ការគោរព​ពីសា​ធារ​ណៈ​ជន​។​ ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា ព្រះមហាក្សត្រ​មិនអាច​រំលោភបំពាន​បាន​៕​ ​
67

Related Articles

Back to top button
Close
Close