អភិបាលរាជធានីភ្នំពេញថា ភ្នំពេញជារាជធានីចម្លែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មករា ២០១៧) ៖ កាលពីថ្ងៃទី២ មករា ម្សិលមិញ នៅឯកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ភ្នំពេញជារាជធានីចម្លែក, ចម្លែកដោយសារតែរាជធានីនេះ គឺគ្មានចំណតសម្រាប់ចតយានយន្ត។
ថ្លែងពីបញ្ហាគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងថា ភ្នំពេញជារាជធានីមួយដែលចម្លែក ជារាជធានីឥតចំណត ដោយអ្នកបើកបរយានយន្ត គឺធ្វើការចតនៅតាមដងផ្លូវ ចិញ្ចើមផ្លូវដែលធ្វើឲ្យមានការកកស្ទះជាខ្លាំង៕