ស​ម្តេច​​ហ៊ុន សែន​ ឆ្លើយ​តប​​ទៅ​​អ្នក​លេង​​ហ្វេ​ស​​ប៊ុ​​ក​ថា ​កម្ពុជា​​អត់​​មាន​​អ្នក​ទោសន​យោបាយ​​ទេ​​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ មករា ២០១៦) ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ comment ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pheara JP កាលពី​រសៀល​ថ្ងៃទី​០២ ខែមករា ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា “​សូមក្មួយ​មើល​ឱយ​ច្បាស់ នៅ​កម្ពុជា​អត់​មាន​អ្នកទោសនយោបាយ​ទេ មានតែ​អ្នកនយោបាយ ប្រព្រឹត្ត​ខុសច្បាប់ ហើយ​ជាប់ទោស​ទៅតាម​ច្បាប់​។ គុក​សំរាប់​ដាក់​អ្នក​មានទោស​។ នៅ​ស្រុក ខ្មែ​យើង​មាន​អ្នកនយោបាយ​ច្រើនណាស់ ហេតុ​អី​បាន​អ្នកនោះ​មិន​ជាប់គុក​? មកពី​គេ​អត់​ធ្វើ​អ្វី ខុសច្បាប់​បាន​អត់​ជាប់គុក​។ ចំណុច​នេះ​កាន់តែ​បង្ហាញថា កម្ពុជា​អត់​មាន​អ្នកទោស​ន​យោ បាយ​ទេ តែមាន​អ្នកនយោបាយ ធ្វើ​ខុសច្បាប់​ហើយ​ជាប់គុក​”​។​

​សូមជម្រាបថា ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជា​ការឆ្លើយតប​តាមរយៈ Comment នៅលើ Facebook របស់​សម្តេច​បន្ទាប់ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Pheara JP បានសរសេរថា “​សូម​លោកពូ​ជួយ​ធ្វើបុណ្យ​ចែកទាន​ដល់​ក្រុមគ្រួសារ​ខ្មែរ ទាំងអស់ ពិសេស​ទៅទៀត ព្រះ​យេ​សូវ​គ្រី​ស និង​ប្រទាន​ពរ​លោកពូ​និង​…​ឲ្យ​លោកពូ​បាន​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ ឲ្យ​បាន​ទៅ​ជួបជុំ​ក្រុមគ្រួសារ​ប្តី ប្រពន្ធ​កូនចៅ​គេ ដែល​បាន​កំពុង​យំ​ខ្លោចចិត្ត នឹង​កំពុង​រង់ចាំ​អ្ន​ជាទី​ស្រលាញ់​វិញ​ផង ក្នុង​ឱ​កាស​ដ៏​ពិសេស​នេះ​។ សេចក្តី​មេត្តាករុណា និង​ការ​អ​ភ័យ​ទោស​អោយ​គ្នា ទៅវិញទៅមក​ជាបញ្ញតិ​របស់​ព្រះ​គ្រី​ស​”៕

%e1%9f%a2

Related Articles

Back to top button
Close
Close