ក្រសួងជំរុញអោយមានការតភ្ជាប់ផ្លូវដែកទៅព្រលានយន្តហោះ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ ធ្នូ ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងនឹងជំរុញអោយមានការតភ្ជាប់ផ្លូវដែកទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅឆ្នាំ ២០១៧ខាងមុខនេះដើម្បី សម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញអោយកាន់តែ សម្បូរបែបបន្ថែមទៀត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសារធារណការ និងដឹកជញ្ជូនបានថ្លែងដូច្នេះ នៅក្នុងពិធីបូកសរុប លទ្ធផលការងារឆ្នាំ២០១៦និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ ដោយលោកបានបញ្ជាក់ថា គម្រោងនេះត្រូវបានឯកភាពពីសម្តេច ហ៊ុន សែន រួចហើយ ហើយក្រសួងសារធារណការ និងដឹកជញ្ជូនកំពុងធ្វើការជាមួយស្ថាប័ន ពាក់ព័ន្ធដើម្បីសិក្សាពីលទ្ធភាព និងស្វែងរកទូរថភ្លើងធន់ស្រាលសម្រាប់ប្រតិបត្តិការនេះ។
លោករដ្ឋមន្ត្រីបន្ថែមថា អ្នកដំណើរអាចជិះរថភ្លើងពីស្ថានណីយ៍ភ្នំពេញ ចូលទៅព្រលានយន្ត ហោះចំណាយពេលប្រហែល ២៥ទៅ ៣០នាទីតែប៉ុណ្ណោះ។ ជាមួយគ្នានេះដើម្បីសម្រួលដល់ ការធ្វើដំណើររបស់កម្មករ-កម្មការនីធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញផងដែរ៕