មន្ត្រី​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី៖ ការ​ស្នើ​សុំ​ឲ្យ​ដោះលែង​ជនជាតិ​រុស្ស៊ី​រំលោព​ក្មេង​ស្រី​ខ្មែរ​គឺ​ជា​សិទ្ធិ​របស់​រាជ​រដ្ឋាភិបាល

អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ជក់បារី បន្ទាប់ពីការប្រកាសសាលក្រម នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១៤ ខែមីនា ឆ្នាំ២០០៨។ រូបផ្សាយនៅ rfa

លោក ផៃ ស៊ីផាន មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​និយាយថា ការសម្រេច ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​​ស្នើ​សុំ​ព្រះមហាក្សត្រ​ឲ្យដោះលែងលោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov ទណ្ឌិត​​ជន​ជាតិ​រូស៊ី​នេះ​ជាសិទ្ធិសម្រេចរបស់កម្ពុជា។

លោក ស៊ីផាន បានបញ្ជាក់ថា ការ​ដោះលែង​ទណ្ឌិតជន​ជាតិ​រុស្ស៊ីរូបនេះ គឺមិនមែន​ជា​ការ​ផ្លាស់​​ប្ដូរនឹងអ្វីមួយឡើយ ពិសេស​មិន​មែន​ជា​ការ​ប្ដូរនឹង​ដាក់​ការវិនិយោគទុន​អភិវឌ្ឍន៍​កោះពស់ នៅខេត្តព្រះសីហនុ នោះឡើយ។

កាលពីថ្ងៃ២៣ ធ្នូ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រ​បាន បន្ទូលប្រាប់អ្នកសារព័ត៌មានថា ការលើកលែងទោសរបស់ព្រះមហាក្សត្រសម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដល់លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ថៅកែជនជាតិរូស្ស៊ី បានធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាល។

លោក អាស៊ីត្រូហ្វីមូហ្វ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីឆ្នាំ២០០៧ ហើយ​ត្រូវ​បាន​តុលាការរកឃើញថា មានទោសពីបទរំលោភក្មេងស្រីចំនួន ១៧នាក់ អាយុពី ៦ ទៅ ១៣ឆ្នាំ។ បើតាមការរាយការរបស់ rfa បានឲ្យដឹងថា មន្ត្រីអង្គការប្រឆាំងការជួញ​ដូរ
ម​នុស្ស​បានប្រតិកម្មថា ការសម្រេចឲ្យអ្នកទោសរំលោភក្មេងរូបនោះរួចខ្លួន ធ្វើ​ឡើង​ស្រប​ទៅ​តាមច្បាប់មែន តែវាជាគំរូអាក្រក់។ សេចក្តីរាការណ៍បានបន្តថា លោក អាឡិច​សាន់ដ៏ ត្រូហ្វីមូហ្វ រួមនឹងអ្នកទោសចំនួន ៣៦០នាក់ផ្សេងទៀត បាន​ទទួល​ការលើក​លែង​ទោសពីព្រះមហាក្សត្រ កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ កន្លងទៅនេះ។

Related Articles

Back to top button
Close
Close