ព្រះ​សង្ឃ​ ​១៧​​អង្គ​​ក្អួត​ចង្អោរ​​ជា​​បន្តប​ន្ទាប់ ​សង្ស័យ​​ពុល​​តែ​គុជ​​

​សារព័ត៌មាន​ Cambodia News/

​បន្ទាយមានជ័យ​ (២១ ធ្នូ ២០១៦)​ ៖ ព្រះសង្ឃ​ចំនួន​១៧​អង្គ បាន​ក្អួតចង្អោរជាបន្តបន្ទាប់ ក្នុងនោះ​មាន​១១​អង្គ​ត្រូវបាន​បញ្ជូន​ទៅ​​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ឆាន់​ភេសជ្ជៈ​តែ​គុជ​លាយជាមួយ​ស្ករស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​វត្ត​ស្រែ​ល្អ ភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ​ស្រុក​ត្រពាំង​ប្រាសាទ​។​

​ព្រះសង្ឃ​ទាំង​១៧​អង្គ នៅ​មុនពេល​កើតហេតុ បាន​ឆាន​ភេសជ្ជៈ​តែ​គុជ​លាយ​ស្ករសរ រួច​ក៏​កើតមាន​អា​ការៈពុល​ជា​បន្តបន្ទាប់ រហូតដល់​មាន​ព្រះសង្ឃ​ចំនួន​១១​អង្គ មាន​សភាព​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​៣​អង្គ​បាន​សន្លប់​។​

តាម​ការរៀបរាប់​ពី​ព្រះសង្ឃ​មួយអង្គ​បាន​មា​នស​ង្ខ​ដីកា​រថា នៅ​ម៉ោង​៥​ល្ងាច ព្រះសង្ឃ​ទាំង​១៧​អង្គ​បាន​ជាវ​តែ​គុជ​ពី​អ្នកភូមិ​ដឹក​លក់​តាម​ម៉ូតូ​យកទៅ​ឆាន់​លាយ​នឹង​ស្ករសរ​។ ក្រោយ​ឆាន់​រួច​ប្រហែលជា​១​ម៉ោង ស្រាប់តែ​ព្រះសង្ឃ​ទាំងអស់​មាន​អាកា​រៈ​ក្អួតចង្អោរ តឹងទ្រូង ថប់ដង្ហើម ទន់​ដៃ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែម្តង​៕

1

Related Articles

Back to top button
Close
Close