ឯក​បអគ្គ​រដ្ឋ​ទូត​​រុ​ស្ស៊ី​​ប្រចាំ​​ក្រុង​​អង់​កា​​រ៉ា​​ត្រូវ​​បាន​​ប៉ូលិស​​តួ​ក​គី​​ម្នាក់​បាញ់​​សម្លាប់​​​

សារព័ត៌មាន​ Cambodia News/

​តួ​ក​គី (២០ ធ្នូ ២០១៦) ៖ ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​ត្រូវ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ទីក្រុង​អង់កា​រ៉ា ដោយ​ប៉ូលិស​តួ​ក​គី​ម្នាក់ ដែល​អះអាង​ថា ជា​ការ​សងសឹក​ចំពោះ​សោកនាដកម្ម​នៅ​ទីក្រុង​អា​ឡែ​ប ស៊ី​រី ដែល​កំពុង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របប​ស៊ី​រី​ទាំងស្រុង​ក្រោម​ការ​ជួយ​ទ្រទ្រង់​របស់​ក្រុង​មូ​ស្គូ ។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​រូប​នេះ លោក​អាន​ដ្រេ​កា ឡូ​វ ត្រូវ​បាញ់​សម្លាប់​ជា​ច្រើន​គ្រាប់​ពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា​មួយ​នា​ឱកាស​បើក​ពិព័រណ៍​សិល្បៈ​មួយ​នៅ​រដ្ឋធានី​តួ​ក​គី ។

តាម​វី​ដេ​អូ​អំពី​ឆាក​វាយប្រហារ​ផ្សាយ​តាម​បណ្តាញ​សង្គម គេ​ឃើញ​ឃាតករ​ស្រែក​គ្រហឹម​ដំបូង​ជា​ភាសា​អា​រ៉ាប់ បន្ទាប់​មក​ជា​ភាសា​តួ​ក​គី ខណៈ​ឯកអគ្គរដ្ឋទូត​រូប​នេះ​ដេក​ដួល​លើ​ដី​ក្បែរ​រូបគេ ។ បុរស​រូប​នេះ​ស្លៀកពាក់​ខ្មៅ ហើយ​កាន់​កាំភ្លើងខ្លី​មួយ​ដើម បាន​ស្រែក​ពាក្យ​ថា ព្រះ​អាល់​ឡា​ហ៍​ជា​ធំ ហើយ​ស្រែក​ជា​ភាសា​អា​រ៉ាប់​ថា បណ្តា​អ្នកគាំទ្រ​ជី​ហា​ដ ចូរ​កុំ​ភ្លេច​ស៊ី​រី ចូរ​កុំ​ភ្លេច​អា​ឡែ​ប ។ បន្ទាប់​មក​ទៀត គេ​ស្រែក​ជា​ភាសា​តួ​ក​គី​២​ដង​ថា ពួក​អ្នក​ចួ​ល​រួម​ក្នុង​អំពើ​បិសាច​នឹង​ត្រូវ​ទទួល​បាបកម្ម​ម្តង​មួយ​ៗ ។

ឃាតករ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ត្រូវ​បាន​អាជ្ញាធរ​តួ​ួ​ក​គី​ប្រាប់​ថា មានឈ្មោះ MEVLUT MERT ALTINTAS ជា​ប៉ូលិស​វ័យក្មេង​អាយុ​២២​ឆ្នាំ ។ គេ​ពុំ​ទាន់​ច្បាស់​ក្នុង​ពេល​ភ្លាម​ៗ​ថា​តើ​ប៉ូលិស​រូប​នេះ​ជា​អ្នកចូលរួម​ក្នុង​កិច្ច​ការពារ​ការ​បើក​ពិព័រណ៍​នេះ​ដែរ​ឬ​យ៉ាងណា​ឡើយ ៕

4 3

Related Articles

Back to top button
Close
Close