សម្តេចតេជោ ហ៊ុន សែន ៖ មុននឹងតែងតំាង មន្រ្តីនោះត្រូវចេះប្រើស្មាតហ្វូន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ ធ្នូ ២០១៦) ៖ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារថ្មីរបស់ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៥ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញគោលនយោបាយដោយចំហមួយចំពោះមន្រ្តីរាជការ ដោយមុននឹងតែងតំាងមន្រ្តីនោះត្រូវចេះប្រើស្មាតហ្វូនជាមុន ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សម័យនេះគ្មានអ្នកណាយកទូរទស្សន៍តាមខ្លួននោះទេ គេប្រើតែទូរស័ព្ទហ្នឹង ខ្ញុំដាក់ចេញនូវគោលនយោបាយមួយថា បើអ្នកឯងមិនចេះទេ ទៅរៀនឲ្យចេះសិនចំាតែងតំាង »។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៍បានស្នើដល់អ្នកឧញ៉ា គិត ម៉េង រកដៃគូបរទេសណាមួយដើម្បីបង្ហោះផ្កាយរណប ដើម្បីឲ្យអ៊ីនធ័រណិតមានល្បឿនលឿន ៕