សហរដ្ឋ​អាម៉េរិកគាំទ្រ​ក្រុមបះបោរ​នៅ​ប្រទេសស៊ីរី​

មានសេចក្តីរាយការណ៍ថា លោក Barack Obama ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើបញ្ជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យមានការគាំទ្រ របស់អាម៉េរិកដល់ក្រុមបះបោរនៅ ប្រទេសស៊ីរី។

បណ្តាញព័ត៌មាន អាម៉េរិក  រាយការណ៍ថា  លោកប្រធានាធិបតី Obama  បានយល់ព្រមនូវអ្វី ដែលជារបកគំហើញការស៊ើបការណ៍សម្ងាត់ ដើម្បីអនុញ្ញាតឲ្យទី ភ្នាក់ងារស៊ើបការណ៍សម្ងាត់CIA  ជួយដល់ការបះបោររបស់ក្រុមចលនាបក្សប្រឆាំង ។

នៅគ្រាកន្លងទៅនេះ រដ្ឋាភិបាលរបស់លោក Obama បាន និយាយថា ខ្លួនមានការស្ទាក់ស្ទើរ ក្នុងការផ្តល់សព្វាវុធទៅឲ្យក្រុមបះបោរ ពីព្រោះសហរដ្ឋអាម៉េរិកមិន ទាន់ស្គាល់ក្រុមបក្សប្រឆាំងឲ្យបានគ្រប់គ្រាន់ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close