អូស្រ្តាលីអះ​អាងថា​គ្មានមូលដ្ឋាន​កងទ័ព​ជើងទឹក​អាម៉េរិក​នៅអូស្រ្តាលីទេ

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Stephen Smith និយាយថា នឹងពុំមានមូលដ្ឋានកងទ័ពជើងទឹករបស់ សហរដ្ឋអាម៉េរិក នៅក្នុងរដ្ឋអូស្រ្តាលីខាងលិចទេ។

អង្គការវិភាគមួយដែលតែងតាំងដោយក្រសួងការពារជាតិសហរដ្ឋអាម៉េរិកនិយាយថា វាជាជម្រើសមួយក្នុងការមានក្រុមនាវាផ្ទុកយន្តហោះអាម៉េរិក័ង រួមទាំងយន្ត ហោះចម្បាំង នាវាមុជទឹក និងនាវាចម្បាំង នៅឯមូលដ្ឋានកងទ័ពជើងទឹក HMAS Stirling នៅក្រុង Perth ។

លោក Stephen Smith ថ្លែងថានេះជារបាយការណ៍ឯករាជ្យមួយមិនមែន ជាគោលនយោបាយរបស់ សហរដ្ឋអាម៉េរិកទេ ។

លោក ថ្លែងថា រដ្ឋាភិបាល អូស្រ្តាលី បានប្រកាសរួចហើយថា ខ្លួនបានឈានទៅរកការអនុញ្ញាតឲ្យសហរដ្ឋអាម៉េរិកមានសិទ្ធិកាន់ តែច្រើនចូលទៅមូលដ្ឋានកង ទ័ព Stirling  ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យ សហរដ្ឋអាម៉េរិកមានមូលដ្ឋានកងទ័ពជីងទឹកខ្លួនឯងនៅប្រទេស អូស្រ្តាលីទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close