អ្នក​កាសែត​កម្ពុជា​នឹង​ប្រៀបធៀ​ប​ខ្លួន​ទៅ​ហ្នឹង​អ្នក​សារ​ព័ត៌​មាន​​តំបន់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ ធ្នូ ២០១៦) ៖ ​ យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្លឹបអ្នកកាសែតកម្ពុជាបាន​ឲ្យ​ដឹង​ថា ការជួបជុំគ្នា នេះ​នឹងធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូល ក្រោម​ប្រធានបទ « ការ​ប្រៀប​ធៀប​ស្ថានភាព​ប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា និងបណ្តា​ប្រទេស​អាស៊ាន »។

តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្លឹបអ្នកកាសែតកម្ពុជា កម្មវិធីនេះនឹងរៀបចំឡើង នៅព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅ​ភោជនីយ​ដ្ឋានទន្លេបាសាក់២ ​ក្រោមអធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងវាគ្មិនដែល​មាន​បទពិ​សោធន៍​ និងស្នាដៃ​ក្នុងវិស័យសារព័ត៌មាន​ជា​ច្រើន​រូប​ទៀត។

គោលបំណង នៃកិច្ចពិភាក្សា​នេះ ដើម្បីបង្កើនចំណេះ​ដឹងបន្ថែមទៀត សម្រាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ទាក់​ទង​នឹស្ថាន​ភាព​បច្ចុប្បន្ន​​នៃ​ប្រព័ន្ធផ្ស​ព្វផ្សាយ បើប្រៀបធៀប​ទៅនឹងបណ្តា​ប្រទេសក្នុងតំបន់ ខណៈ ដែល​វិស័យ​សារ​ព័ត៌​មាន​កំពុងស្ថិតក្នុង​របត់​ថ្មី នៃសមាហរណកម្ម​សេដ្ឋកិច្ចអាស៊ាន និង​ការរីកចម្រើន​នៃប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មានទំនើប៕

aa

 

 

 

Related Articles

Back to top button
Close
Close