បន្ទប់ទឹក និងបង្គន់ជាកន្លែងដែលសម្បូរ​​ទៅ​​ដោយ​​មេរោគ

សារព័ត៌មាន​ Cambodia News/

សុខភាព (១៤ ធ្នូ ២០១៦) ៖ ករណីប្រើបង្គន់សាធារណៈវាអាស្រ័យជាខ្លាំងទៅនឹងប្រភេទបង្គន់ និងការធ្វើអនាម័យ។ ការ​ចូល​បន្ទប់ទឹក ឬ​បង្គន់​ត្រូវ​គិត​គូរ​ពី​ភាព​ស្អាត ​និងអនាម័យជាពិសេស។ បន្ទប់ទឹក និង​បង្គន់​ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​មេរោគ​ជា​ច្រើន​ប្រភេទ។

បង្គន់​ដែលនៅតាមគេហដ្ឋាន ជួនពិបាកក្នុងការធ្វើអនាម័យ ចុះទម្រាំនៅតាមទីសាធារណៈទៀត ម្យ៉ាង​ទៀត​ប្រភេទ​បង្គន់​ក៏​ត្រូវ​គិត​គូរ​ដែរ ជាទូទៅមាន២ប្រភេទ គឺបង្គន់ចាន(អង្គុយចោងហោង) និងបង្គន់កន្ថោរ (អង្គុយផ្ទាល់ពីលើ)។ ករណី​បង្គន់​ចាន​ដែល​អង្គុយចោងហោង ដូចជាមិនសូវកើតជាបញ្ហាទេ។ តែក្នុងករណីបង្គន់កន្ថោរដែលអង្គុយ ផ្ទាល់ពីលើពិតជាត្រូវគិតគូរ ព្រោះ​អាច​អង្គុយ​ពីលើភាពកខ្វក់ និងមេរោគ។

មុននឹងអង្គុយ សូមសម្អាតចានបង្គន់ និងបន្ទះ អង្គុយសិន អាចប្រើក្រដាសជូត រឹតតែប្រសើរបើមានក្រដាសជូតសម្លាប់មេរោគ និងទ្រាប់ក្រដាសមុនអង្គុយពីលើ។ ត្រូវត្រួតពិនិត្យ ផងដែរថាបង្គន់នេះមានទឹកលាងស្អាតត្រឹមត្រូវឬទេ មុនពេលចូល និង​ចេញ​​ពី​បង្គន់ ដូចជាមុនបត់ជើងបាញ់ទឹកចោលសិន និងពេលចេញត្រូវបាញ់ទឹក១ដងទៀត៕

2

 

Related Articles

Back to top button
Close
Close